កម្ពុជា-ថៃ បានឯកភាពគ្នាក្នុងការរក្សាទីតាំងឈរជើងនៃ កងកម្លាំងខ្លួននៅទីតាំងបច្ចុប្បន្នស្របតាមគោលការណ៍ ឈប់បាញ់
សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា៖ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទីតាំងឈរជើងនៃ កងកម្លាំងខ្លួននៅទីតាំងបច្ចុប្បន្នស្របតាមគោលការណ៍ ឈប់បាញ់នៅនឹងកន្លែងហើយការឈរជើងនេះមិន ប៉ះពាល់ដល់ការវាស់វែងខ្សែបន្ទាត់ព្រំដែនដែលនឹងត្រូវ បន្តដោះស្រាយដោយគណៈកម្មការចំរុះព្រំដែន JBC និង តាមច្បាប់អន្តរជាតិដែលមានបញ្ជាក់នៅក្នុងកថាខណ្ឌ៣ឡើយ។
